ព័ត៌មានជាតិ

អ្ន​ក​​​ប​ង្កើ​ត​​ក​ម្ម​វិ​ធី​​ក​ម្ចា​ត់​​មេ​រោ​គ​ ​McAfee​ ​ចូ​ល​​ម​ន្ទី​រ​ពេ​ទ្យ​ ក្រោ​យ​​ពេ​ល​​ប៉ូ​លិ​ស​​ចា​ប់​ខ្លួ​ន​​

លោក John McAfee ត្រូវបាន​ចូល​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ ពោល​ក្រោយពេល​ដែល​លោក​ត្រូវបាន​ប៉ូលិសអន្តោប្រវេសន៍ របស់​សហរដ្ឋអាមេរិកចាប់​ខ្លួន​​។​

​មេធាវី​របស់​លោក McAfee បាន​និយាយថា នៅពេលនេះ កូនក្ដី​របស់​គាត់​នៅ​មិនទាន់​អាច​ផ្តល់​ចម្លើយ​អំពី​រឿង​បាញ់​សម្លាប់​អ្នក​ជិតខាង​នោះទេ ព្រោះថា លោក McAfee កំពុងតែ​មាន​បញ្ហា​ផ្នែក​សុខភាព​។​
​វេជ្ជ​បន​ណ្ឌិ​ត មួយរូប​បាន​និយាយថា សម្ពាធ​ឈាម និង​ចង្វាក់​បេះ​ដួង​របស់លោក McAfee ដំណើរការ​ប្រក្រតី​ទេ ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្ដែង លោក McAfee ហាក់ដូចជា​មាន​ជំងឺស្ដ្រេស មិនមែន​បញ្ហា​រោគ​គាំង​បេះ​ដួង​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ លោក McAfee ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​អន្តោប្រវេសន៍ របស់​សហរដ្ឋអាមេរិក នៅពេលដែល​លោក​ចូល​មក​កាន់​ប្រទេសក្វា​តេ​ម៉ាលា (Guatemala) ដោយ​ខុសច្បាប់ ព្រោះថា លោក​បាន​សម្លាប់​អ្នក​ជិតខាង​នៅក្នុង​ប្រទេស​បេលី បន្ទាប់មក​លោក​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេសក្វា​តេ​ម៉ាលា ប្រទេស​មួយ​នេះ​មិន​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ឡើយ ទើប​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តែម្ដង​៕​

មតិយោបល់