ភ្នំពេញៈ នៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃជនជាតិចិន) ត្រង់ចំណុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យចំនួន២នាក់ឈ្មោះ ដាំ សុភក្រ័ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ប៉ុល ខួចចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ។
ក្នុងនោះដែរ សម្ភារៈដកហូតមាន ទូរសព្ទដៃជនរងគ្រោះ ម៉ាកOne plus និង ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HK-5893 ហើយពេលនេះជនសង្ស័យ និងសម្ភារៈដកហូតខាងលើ ត្រូវបានការិយាល័យធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់