ព័ត៌មានជាតិ

លុចស៊ីស ៣៣០ បុកក្មេងកំពុងជិះកង់ ស្លាប់យ៉ាងរន្ធត់ នៅឧត្ដរមានជ័យ

ឧត្ដរមានជ័យ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍បានឲ្យដឹង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកលុចស៊ីស ៣៣០ ពណ៌សមួយគ្រឿង បើកបុកក្មេងកំពុងជិះកង់ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ស្ថិតនៅភូមិគោគច្រេស ក្រុង​សំរោង ខេត្តឧត្ដមានជ័យ។

ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ ចំណែកក្មេងរងគ្រោះមានឈ្មោះ ធិ ឌីណា ភេទ ប្រុស អាយុ៩ឆ្នាំ ។

ហេតុការណ៍នេះ កើតទ្បើងនៅរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់