ព័ត៌មានជាតិ

រថយន្តធុនធំដឹកស្រូវពីរគ្រឿងបុកគ្នា របួសបាក់ជើងប្រពន្ធតៃកុងរថយន្ត នៅព្រៃវែង

ព្រៃវែង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីរថយន្តធុនធំដឹកស្រូវពីរគ្រឿង បុកគ្នា បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់ជើង។ ជនរងគ្រោះឈ្មោះ ស៊ុន លាង ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធតៃកុងរថយន្ត។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ និង៥០នាទីជិតភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៣ ភូមិព្រៃភ្ងាម ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនស្រ្តីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់