ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តMercedes ពាក់ស្លាកលេខកម្ពុជា AH.MEY77 បុករង្វង់មូលស្ពានព្រែកព្នៅ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Mercedes C300 ពាក់ស្លាកលេខកម្ពុជា AH.MEY77 បុករង្វង់មូលគល់ស្ពានព្រែកព្នៅត្រើយខាងលិច បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវវិមាន ឈ្នះ ឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញនារីស្រស់ស្អាត់ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក់ Mercedes C300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា AH.MEY77 ធ្វើដំណើរតាមបណ្ដាលផ្លូវវិមាន ឈ្នះ ឈ្នះ មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលឿន មកដល់ចំណុចរង្វង់មូលគល់ស្ពានព្រែកព្នៅ បួងចង្កូតមិនទាន់បណ្ដាលឲ្យរថយន្តឡើងទៅលើរង្វង់មូល រួចធ្លាក់ចុះមកអូសប្រហែលជា១០០ម៉ែត្រ រថយន្តបែកកង់និងផ្ទុះពោងសុវត្ថិភាពទៅមុខលែងរួច ។ នៅក្រោយពេលកើតហេតុបន្តិច ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បានបើកមកឈប់ក្បែរកន្លែងកើតហេតុនោះ បាននាំយកនារីបើករថយន្តបង្កទៅបាត់ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានអ្នករងរបួសនោះទេ គ្រាន់តែរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ និងយករថយន្តបង្កយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់មកដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីច្បាប់ ៕








មតិយោបល់