ព័ត៌មានជាតិ

ប្អូនៗ ត្រូវយកការសិក្សាជាចម្បង! សិស្សវិទ្យាល័យបរិបូណ៌ វាយសិស្សវិទ្យាល័យបរិបូណ៌ខាងត្បូង រត់ទ្បើងបាតជើងសព្រាត នៅកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ សមត្ថកិច្ច បានប្រាប់ Post News ថា​ មានករណីសិស្សវិទ្យាល័យបរិបូណ៌ វាយសិស្សវិទ្យាល័យបរិបូណ៌ខាងត្បូង រត់ទ្បើងបាតជើងសព្រាតរៀងៗខ្លួន ប៉ុន្តែករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះ នៅវេលាម៉ោង ១០ និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិភ្នាត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ភ្លាមៗនោះ ជនបង្កម្នាក់ ឈ្មោះសុខ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ថ្នាក់ទី ១០Fត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបន្តឃាត់ខ្លួនបានជនបង្ក ៣នាក់បន្ថែមទៀត សរុបចំនួន ៤នាក់។

វត្ថុតាងចាប់បាន៖ ច្រវ៉ាក់ និងមេសោ។

មូលហេតុ៖ រឿងគំនុំ រហូតដល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនបង្កខាងលើ ទៅកាន់ការិយាល័យកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់