ព័ត៌មានជាតិ

អាមេរិក​ចប់​ដំណាក់កាល​ទី​មួយ​សម្រេច​វាយប្រហារ​ស៊ី​រី​នៅពេលដែល​រឿង​បន្ទាប់​គឺ​ស្វែងរក​ជំនួយ​អន្តរជាតិ​លើ​ការវាយប្រហារ​នេះ​

​វ៉ា​ស៊ិន​តោន ( 04/09/13 ) : លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់​អូបា​ម៉ា​បាន​ជម្រុញ​ឲ្យ​ការស្នើរ​សុំ​ក្នុងការ​វាយប្រហារ​លើ​ស៊ី​រី​ដែល​ត្រូវបាន​សមាជ​អាមេរិក​យល់ព្រម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ហើយ​ដំណាក់កាល​បន្ទាប់​ដែល​កំពុង​ដុតដៃដុតជើង​បំផុត​គឺ​ស្វែងរក​ដៃគូ​អន្តរជាតិ​ដើម្បី​ជា​ជំនួយ​នៅក្នុង​ការវាយប្រហារ​លើ​ក​នេះ​ដែល​អាមេរិក​បាន​និយាយ​និង​ឡេស​ថា​ជា​ការដាក់​ទោស​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad លើ​បញ្ហា​ប្រើប្រាស់​អាវុធ​គិមី​។​
American
​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​បាន​សន្យា​ថា​ការប្រើប្រាស់​ពេលវេលា​ក្នុង​ការ​វាយប្រហារ​លើ​ស៊ី​រីនឹង​ត្រូវមាន​កាលកំណត់​ច្បាស់លាស់​បើទោះបីជា​ស្ថានភាព​បន្ទាប់​មិន​ឈ្នះ ឬ ចាញ់​ក៏ដោយ​ហើយ​លោក​បាន​បន្ថែមទៀតថា​លោក Assad និង​ក្លាយជា​អ្នកទទួលខុសត្រូវ​និង​អាច​និយាយ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​បន្ទាប់​ក្រោយ​សង្គ្រាម​៕​

មតិយោបល់