ភ្នំពេញៈ ជនជាតិចិនចំនួន៥៤នាក់ ក្នុងនោះមានស្រី១១នាក់ និងសម្ភារៈប្រព្រឹត្តបទល្មើរួមមាន កុំព្យូទ័រ ទូរស័ព្ទ ឯកសារ និងឧបករណ៍ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមួយចំនួនត្រូវបានក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយ លោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស បើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតខុសច្បាប់ នៅចំណុចទីតាំងផ្ទះលេខ១១អា ផ្លូវ៥៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញនាវេលោម៉ោង ២និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់