ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តលឿនដូចព្យុះ បុកចូលផ្ទះប្រជាពលរដ្ឋ​ នៅ​កំពង់ចាម!

កំពង់ចាមៈ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងបោលលឿនដូចព្យុះ​ រត់ចូលផ្ទះប្រជាពលរដ្ឋខូចខាតសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅលើផ្លូវជាតិលេខ៧១ ភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម​។

រថយន្តបង្កម៉ាក ហ្វតរ៉េនជឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-8184 បើកបរដោយឈ្មោះ វៃ អ៊ូ(WEI WU) ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន មានទីលំនៅ ខេត្តគ័ងស៊ី(GUANG XI) ប្រទេសចិន បើកបរពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានបុកចូលផ្ទះឈ្មោះ សេម សុខជា ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ ប្រពន្ធឈ្មោះ ស៊ាង លាំងអេង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរធ្វេសប្រហែសរបស់អ្នកបើកបរ៕

មតិយោបល់