ព័ត៌មានជាតិ

​ករណីប្លន់ជនជាតិចិន យកលុយអស់ជិត១០ម៉ឺនដុល្លារនៅ​ខណ្ឌសែនសុខ ​ចាប់ខ្លួនបានហើយ!​

​ភ្នំពេញៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបើកការស្រាវជ្រាវ រហូតឈានដល់បំបែកសំណុំរឿង ជនជាតិខ្មែរ បើករថយន្តដឹក​ចៅហ្វាយ​ជនជាតិចិន ដល់កន្លែងស្ងាត់​វាយប្លន់​យកលុយ១០ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ បានដោយជោគជ័យ។

ប្រតិបត្តិការឈានដល់សម្រេចដោយជោគជ័យ និងចាប់បានជនដៃដល់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ដោយចាប់បានជនដៃដល់ម្នាក់ ឈ្មោះ​ អ៊ុង សុគន្ធ ភេទប្រុស ​អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។​

សូមជម្រាបថា បុរសជនជាតិចិនម្នាក់ឈ្មោះ លីវ លីន ​ត្រូវបានអ្នកបើករថយន្ត​របស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារ ខណៈបើករថយន្ត​មកដល់កន្លែងស្ងាត់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់