ខាងក្រោមនេះ ជាវិធីការការពារ និងសង្គ្រោះបឋម៖
១/ ក្នុងរដូវក្ដៅ ធ្វើឲ្យយើងបាត់បង់នូវជាតិទឹក ដូច្នេះត្រូវពិសាទឹកឲ្យបានច្រើន និងជៀសវៀងការបរិភោគភេសជ្ជៈផ្អែម
២/ កុំនៅក្រោមកម្ដៅថ្ងៃយូរពេក
៣/ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ ពណ៌ស្រាលៗ ដែលមិនសូវស្រូបកម្ដៅថ្ងៃ ស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រ ដើម្បីការពារ
៤/ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ដោយការបរិភោគចំណីអាហារ ត្រូវស្អាត មានអនាម័យល្អ ទុកដាក់ម្ហូបឲ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ កុំនៅច្របូកច្របល់គ្នា ត្រូវចម្អិនម្ហូបឲ្យឆ្អិនល្អ កាលណារដូវក្ដៅអាហារងាយនឹងជូផ្អូម ពិសាទឹក ទឹកនោះត្រូវតែស្អាតមានអនាម័យ
រួមទាំងត្រូវសម្អាតចង្រ្កាន និងបរិវេណជុំវិញដើម្បីជៀសវាងនូវការចម្លងរោគផ្សេងៗ
៥/ ជៀសវាងពិសាអាហារក្ដៅ និងពិសាអាហារច្រើនពេក។
វិធីសង្គ្រោះបឋម៖
១/ អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែ ធ្វើឲ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺ សម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឲ្យខ្ពស់ ដើម្បីឲ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់
២/ ដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញ
៣/ ឱ្យអ្នកជំងឺពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឬក៏អាចផ្ដល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាបកាហ្វេ ជាមួយទឹក២៥ស្លាបព្រាបាយ មិនត្រូវផ្ដល់នូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រាឡើយ
៤/ ដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា ។
ទន្ទឹមនឹងលោកស្រីវេជ្ជបណ្ឌិត អំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យផងដែរ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ១១៥ ទោះគ្មានថវិកាក្នុងទូរស័ព្ទ របស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនងក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ តាមរយៈលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤៕
មតិយោបល់