ព័ត៌មានជាតិ

មន្រ្តីនគរបាលប្រគល់ម៉ូតូ១គ្រឿង ទៅឲ្យម្ចាស់ដើមវិញ

សៀមរាប: ធ្វើការប្រគល់ទទួលម៉ូតូចំនួន០១គ្រឿង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ជូនជនរងគ្រោះ ឈ្មោះរឿម សារី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប យកទៅប្រើប្រាស់វិញ បន្ទាប់ពីបានបាត់កាលពីឆ្នាំ២០១៩ កន្លងទៅ នៅចំណុចខាងមុខបន្ទប់ជួល មួយកន្លែង ក្នុងភូមិវត្តដំណាក់ សង្កាត់សាលា កម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបរកឃើញមកវិញ។

ម៉ូតូខាងលើនេះ ត្រូវបានដកហូតបានមកពីបក្ខពួកជនសង្ស័យម្នាក់ ក្នុងចំណោម០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅហើយត្រូវបាន កម្លាំងនគរបាលក្រុងសៀមរាប ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានម្នាក់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលកំពុងគេចខ្លួនរួមជាមួយម៉ូតូ០១គ្រឿងទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកបន្ត ៕

មតិយោបល់