ស៊ីរីៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ពួកគេបានចាប់ផ្តើមវាយប្រហារគោលដៅអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដើម្បីប្រឆាំងនឹងកងកម្លាំង Quds ដែលជាកងវរសេនាតូចឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតទេ ទាក់ទងនឹងការវាយប្រហារនេះ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ IDF បាននិយាយថា ពួកគេបានស្ទាក់ចាប់គ្រាប់រ៉ុកកែតមួយ ដែលបានបាញ់មកកាន់នៅតំបន់ Golan Heights ចេញពីប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Sana របស់ស៊ីរី បានឲ្យដឹងថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសខ្លួន បានជំរុញឲ្យមានការទប់ស្កាត់ការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា គ្រាប់រ៉ុកកែតរបស់អ៊ីស្រាអែល កំពុងសំដៅទៅលើតំបន់ក្បែរទីក្រុង Damascus។
ដោយ SOHR បានបន្ថែមទៀតថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់មីស៊ីលរបស់ពួកគេ ដើម្បីស្ទាក់ចាប់គ្រាប់រ៉ុកកែតទាំងនោះ៕
មតិយោបល់