សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២០ពីម៉ោង០៦:០០ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ដល់ម៉ោង១៨:០០ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ។
ជនសង្ស័យឈ្មោះ ភិន សុជៀត ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិផាត់សណ្តាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នជនសង្ស័យស្នាក់នៅ ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ស្នាក់នៅ បន្ទប់ជួល ។ មុខរបរ ជាងគំនូរ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ នៅវេលាប្រហែលម៉ោង ១៨ និង៣០នាទី ល្ងាច នៅចំណុចជិតកន្លែងឆែកសំបុត្រ ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប មានករណីឆក់ ទូរសព្ទ របស់ជនរងគ្រោះម្នាក់ ឈ្មោះ ផេង ប៊ុនឡុង អាយុ ២០ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំពូក ស្រុកពួកខេត្តសៀមរាប ដែលគាត់កំពុងជិះកង់ហាត់ប្រាណ ។
សម្ភារៈបាត់បង់រួមមាន : ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក អាយហ្វូន អិច អេស ម៉ាក ( iPhone X’s mak ) ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានសហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។ រយៈពេល ០២ម៉ោងក្រោយមក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំនុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ជាក់ស្ដែងរួមជាមួយវត្ថុតាង ទូរសព្ទមួយគ្រឿងដែលបានធ្វើសកម្មភាពឆក់ពីជនរងគ្រោះ ។ ចំណែកបក្ខពួកវាម្នាក់ទៀតបានបើកម៉ូតូរត់រួច ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕


មតិយោបល់