ព័ត៌មានជាតិ

ជិត១០ឆ្នាំទើបបែកធ្លាយ ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប!

​បន្ទាយ​មាន​ជ័យៈ នៅព្រឹកថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិ​ច្ចចុះបង្ក្រាបទីតាំង​​ផលិត​ស្ករត្នោត​ក្លែងក្លាយដុះ​ស្លែ​មួយ​កន្លែង ដឹកនាំ​ដោយ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ ​និង​លោក​ឧត្ត​ម​សេនី​យ៍​ត្រី​ ចាប ​សុ​ផា​រឹទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​​លោកវរសេនីយ៍ទោ រស់​ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​សហការជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ ដែលស្ថិតនៅ​ភូមិ​ចាន់គិរី​ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។​

​ម្ចាស់​ទីតាំង​មានឈ្មោះ​ ផៃ ​សំណាង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​សុខ​ ម៉ី​ អាយុ​២៥​ឆ្នាំ​ ហើយបច្ចុប្បន្ន​​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​ និង​ត្រួតពិនិត្យ​​។​

បើតាមប្រភពពីប្រជាពលរដ្ឋ បាន​​បង្ហើប​ថា ទីតាំង​ខាងលើលួច​ផលិ​ត​ស្ករត្នោតក្លែងក្លាយ​​​​ ជិត​១០​ឆ្នាំ​មក​ហើយ​ ពេលនេះ​ទើបបែកធ្លាយ៕​

មតិយោបល់