ព័ត៌មានជាតិ

រថយន្តម៉ាស្តារ ប៉ះគ្នាជាមួយម៉ូតូពីរគ្រឿង រងរការខូចខាត

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនតូច បានបើករថយន្តម៉ាស្តារមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូខាងមុខ រងការខូចខាតតិចតូច ភ្លាមៗនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់ បើកមកពីក្រោយ ចាប់ហ្វ្រាំងដួលអូស ចូលក្រោមរថយន្ត ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ កែងនិងផ្លូវបេតុង ច្រកចូលរោងចក្រកាត់ដេរ (យូ អឹម អាយ) ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ បើករថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6203 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងនៅខាងមុខ រងការខូចខាតតិចតូច បន្ទាប់មកខាងភាគីម៉ូតូមិនបានឈប់ នៅនឹងកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ ខណ:នោះក៏មានយុវជនម្នាក់ ជិះម៉ូតូស្កុបពីរមួយគ្រឿង ពណ៌ស ពាក់សពាក់ស្លាកលេខភ្នំពេញ1GB4540 បើកមកពីក្រោយចាប់ហ្វ្រាំងដួលអូសជាច្រើនម៉ែត្រ ចូលទៅក្រោមរថយន្តខាងក្រោយ បណ្តាលម៉ូតូខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រងរបួសស្រាល។

ករណីនេះ ភាគីទាំងសងខាង បានឈ្លោះប្រកែកគ្នាបែកផ្សែង យកត្រូវរៀងៗខ្លួន ជាពិសេសខាងភាគីម្ខាងម៉ូតូតែម្តង ដោយមិនគិតថា ខ្លួនជាខុសនោះទេ បានទាមទាសំណងខាង ភាគីរថយន្តទៀត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តមានមនោសញ្ចេតនា និងមិនចង់ឲ្យមានរឿងវែងឆ្ងាយ បានជូនសំណងចំនួន៥០ដុល្លារជូនទៅខាងភាគីម៉ូតូ យកទៅជួសជុស និងព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់