ព័ត៌មានជាតិ

មុខរបរជាងដែកមិនសូវអំណោយផលហើយមើលទៅ បានជារកជំនួញបន្ថែម

ភ្នំពេញ: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ២០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រង់ចំណុចដីវាល ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចំនួន៣នាក់តរួមមាន៖
១/ឈ្មោះ គុជ ចាន់បូរ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២។
២/ឈ្មោះ ហង្ស ត្រៃ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
៣/ឈ្មោះ អ៊ុង ចានថា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

វត្ថុតាងដកហូត៖
ក្រាមសថ្លាចំនួន ៣០ កញ្ចប់ថង់តូច សង្ស័យជាសាធាតុញៀន
ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួន១
ទូរស័ព្ទដៃ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់