ព្រះសីហនុៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ បានប្រទះឃើញត្រីបាឡែនមួយក្បាល(ធំ)បានហែលចូលមកក្នុងលម្ហសមុទ្រកោះរ៉ុងសន្លឹម។ ជុំវិញវត្តមានត្រីបាឡែននេះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ជូនដំណឹងថា សូមឲ្យប្រជាពលរដ្ឋ និងអ្នកនេសាទកុំប៉ះឬកុំសម្លាប់ត្រីបាឡែននេះ៕
ព័ត៌មានជាតិ
មតិយោបល់