ព័ត៌មានជាតិ

បើករថយន្តលឿនយកចង្កូតមិនទាន់បុកជញ្ជាំងភ្នំរបួសស្រាល៥នាក់រថយន្តខូចខាតយ៉ាងដំណំ

កោះកុង: នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលា ម៉ោង១២និង៤៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកនៅចន្លោះគីឡូម៉ែត្រលេខ ១២៦-១២៧ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តខាងលើបង្កឡើងដោយខ្លួនឯង បណ្តាលមកពីបើក លឿនត្រង់ចំណុចផ្លូវកែងយកចង្កូតមិនទាន់ បុកទៅនឹងជញ្ជាំងភ្នំធ្លាក់កាវផ្លូវ រថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2Z-7371បើកបរដោយឈ្មោះ គង់ ចាន់តារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ រងរបួសស្រាល និង រួមដំណើរចំនួន ៤នាក់ លក្ខណ:គ្រួសាររងបួសស្រាល។

ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ចុះអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

មតិយោបល់