ភ្នំពេញៈ ខណ្ឌដូនពេញបានរៀបចំកម្មវិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ កាលពីព្រឹកថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០១៦ ក្រោមការចូលរួមពី លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងលោក ឈឹម ឌីណា អភិបាលរងខណ្ឌជំនួសឲ្យលោកគួច ចំរើន អភិបាលខណ្ឌដែលមានក្រុម ហ៊ុនចំនួន ៩ មកដាក់ចូលរួមដេញថ្លៃ។
គម្រោងមូលនិធិអភិវឌ្ឍន៍នេះដែរ ផ្តោតសំខាន់លើការដាក់ដេញថ្លៃមួយចំនួន ដូចជា ការជួសជុលផ្លូវ ការដាក់លូ ការរៀបចំសោភ័ណ្ឌភាពផ្សារ និងសង្កាត់។
ដោយយោងតាមរបាយការណ៍ខណ្ឌបានឲ្យដឹងថា កន្លងមកមានក្រុមហ៊ុនមួយចំនួនបានទទួលគម្រោងរបស់សង្កាត់ មួយចំនួនក្នុងសង្តាត់ តែបែរជាមិនអនុវត្តឲ្យល្អ ក្រុមហ៊ុនខ្លះមានការយឺតយ៉ាវក្នុងការអនុវត្តន៍ ហើយមានក្រុមខ្លះវិញ អនុវត្តន៍បែរជាបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងភ្នំពេញវិញ។
លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជថានីភ្នំពេញ បានលើកឡើងថា ការងារដេញថ្លៃកន្លងមកទទួលបានការជោគជ័យល្អប្រសើរ ប៉ុន្តែ ចំពោះបញ្ហាកន្លងមកក៏មានចំណុចអសកម្មខ្លះដែរ ចំណុចនេះ យើងត្រូវយកចិត្តទុកដាក់ ក្នុងការងារលិទ្ធកម្មនេះ ដើម្បី រួមចំណែកអនុវត្ត គម្រោង។ និងមានពេលខ្លះទៀតមិនបានគិតគូរដល់លើបញ្ហាប្រឈម ហើយគិតថា វាជាបញ្ហាប្រយោលមួយ។ បញ្ហាគុណភាព បញ្ហាបច្ចេកទេស និងតម្លៃ ជាកត្តាមួយដែលត្រូវបានយកចិត្តទុកដាក់ ប៉ុន្តែចំណុចប្រឈមក្នុង ការអនុវត្តកន្លងមកដូចជាការចង់ឈ្នះរបស់ក្រុមហ៊ុននិមួយៗ ក្នុងការដាក់តម្លៃទាប ដើម្បីសមស្របដែលក្រុមហ៊ុនចង់ បានប៉ុន្តែលិទ្ធផលចុងក្រោយ បានទម្លាក់តម្លៃដែលមិនសមស្រប មិនអាចទៅបាននោះធ្វើឲ្យគុណភាពសំណង់ ពេលវេលា និងការអនុវត្តការងារមិនសមាមាត្រ ។
លោកស្រីអភិបាលរងបានបន្តថា ដើម្បីឲ្យកាងារដេញថ្លៃនេះ មានលិទ្ធភាព គ្រប់គ្រាន់ក្រុមហ៊ុនគួរតែសិក្សាគម្រោងនេះឲ្យច្បាស់ក្នុងការដាក់តម្លៃ ប្រសិនបើក្រុមហ៊ុនមិនមានលទ្ធភាពហើយ នូវតែបន្តទម្លាក់ថ្លៃ ក្រុមហ៊ុនត្រូវទទួលខុសត្រួវ ។ គួរចាំថា អ្វីដែលក្រុមហ៊ុនដេញថ្លៃគម្រោងនាពេលនេះបាន គឺជាមុខ មាត់របស់គ្រុមហ៊ុន បើក្រុមហ៊ុនអនុវត្តល្អ ក្រុមហ៊ុនអាចនឹងបន្តគម្រោងនេះនៅលើកក្រោយៗទៀត។
គួរបញ្ជាក់ថា គណៈកម្មការលទ្ធិកម្ម និងបដិសេធចំពោះសំណើដេញថ្លៃណាដែលមិនមានសុពលភាពក្នុងនោះសំណើដេញថ្លៃឈ្នះ គឺជាសំណើដេញថ្លៃដែលមានសុពលភាពដាក់បានតម្លៃដេញថ្លៃទៀបជាងគេបំផុត។ អ្នកដេញថ្លៃដែល ឈ្នះមានកាតព្វកិច្ចទទួលកិច្ចសន្យា តែបើអ្នកដេញថ្លៃដែលឈ្នះនោះមិនព្រមទទួលយកកិច្ចសន្យា ឬ ចុះហេត្ថលេខា តម្លៃដាក់ដេញថ្លៃលើសំណើដាក់ដេញថ្លៃដែលមានសុពលភាពទាំងអស់ និងមានសុពលភាពរយៈពេល៤៥ថ្ងៃ ចាប់តាំងពី កាលបរិច្ចេទនៃការប្រជុំបើកសំណើរដេញថ្លៃនេះ៕
មតិយោបល់