ព្រៃវែងៈ នៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យផ្ទះប្រជាពលរដ្ឋ នៅភូមិព្រៃចំការត្បូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
អគ្គិភ័យឆាបឆេះអស់ផ្ទះ២ខ្នង សង់ពីឈើប្រក់ក្បឿង ជញ្ជាំងស័ង្កសីនិងម្ខាងទៀតជញ្ជាំងស្លឹក ដែលមានទំហំទទឹង៧ម៉ែត្រនិងបណ្ដោយ៨ម៉ែត្រ ឆេះអស់ទាំងស្រុង ក្នុងនោះខូចខាតទ្រព្យសម្បត្តិរួមមាន មាស២ដំឡឹងកន្លះ លុយចំនួន២,១០០,០០០រៀល និងស្រូវ៣តោន។
មូលហេតុ មកពីការធ្វេសប្រហែស ក្នុងការដាំស្លរបស់កូនម្ចាស់ផ្ទះ៕
មតិយោបល់