ព័ត៌មានជាតិ

យុវជនឈាមរាវម្នាក់ ខឹងហៅគេមកផឹក គេមិនមកចាក់របួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រៃវែងៈ មានករណីយុវជនឈាមរាវម្នាក់ ហៅគេទៅផឹកស្រានៅផ្ទះរបស់ខ្លួនមិនទៅ ចាក់បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០​និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះសាញ់ ស្ថិតនៅភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះ ហុង នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរក៍ បានយកឫស្សី(ជើងកុក) ចាក់ទៅលើជនរងគ្រោះឈ្មោះ យ៉ន ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសចំក្រោមឆ្អឹងជំនីខាងឆ្វេងចំនួនមួយកន្លែង។

ចំណែកមូលហេតុ ដោយសារជនបង្កមកហៅជនរងគ្រោះកំពុងលេងបុកប៊ីយ៉ែរឲ្យទៅផឹកស្រានៅផ្ទះរបស់ខ្លួន ចម្ងាយពីកន្លែងបុកប៊ីយ៉ែរ ប្រវែងប្រហែល៥០ម៉ែត្រ ហើយជនរងគ្រោះបានឆ្លើយថាមិនទៅទេអត់ស្រួលខ្លួន ជនបង្កបាននិយាយតបវិញថាបើមិនទៅទេអញចាក់ ក៍មានការប្រកែកគ្នាទៅវិញទៅមក ហើយជនបង្កក៏ចាក់ទៅលើជនរងគ្រោះតែម្តង។

ក្រោយពីធ្វើសកម្មភាពរួចជនបង្កបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿង ដោយរបួសធ្ងន់ធ្ងរ រួចក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តព្រៃវែង។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ​

មតិយោបល់