វ៉េណេស៊ុយអេឡាៈ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានស្វាគមន៍ការវិលត្រលប់ ចំពោះអ្នកការទូតរបស់ខ្លួនពីអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ បានកាត់បន្ថយបេសកកម្មការទូតរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
ព្រឹត្តិការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅលើទូរទស្សន៍ជាតិវ៉េណេស៊ុយអេឡា ហើយត្រូវបានបន្តលើកយកមកនិយាយពីសំណាក់លោក Maduro ។
ដោយលោក Maduro បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ជាមួយពួកអ្នកការទូតថា «ខ្ញុំចង់ស្វាគមន៍អ្នកការទូតខ្លួន ដែលមកពីស្ថានទូតនៅអាមេរិក ហើយបានវិលត្រលប់មកដល់ទីក្រុងការ៉ាកាសវិញ» ។
ក្នុងនោះលោក Maduro បានកត់សម្គាល់ថា បុគ្គលិករបស់កុងស៊ុលវេណេហ្ស៊ូអេឡា នៅតាមទីក្រុងនានាក្នុងសហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមអ្នកដែលបានត្រឡប់មកប្រទេសវិញផងដែរ។ ខណៈអ្នកការទូតអាមេរិកចំនួន ៧ នាក់ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីធ្វើការចរចាស្តីពីការបង្កើត ការិយាល័យសម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរទៅវិញទៅមក៕
មតិយោបល់