បាត់ដំបងៈ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញ ក្នុងផែនសហការណ៍ ជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យចុះធ្វើការស្រាវជ្រាវករណីដាក់ថ្នាំសណ្តំ លួចយកទ្រព្យសម្បត្តិគេ ឃាត់ខ្លួនជនស័ង្សយចំនួន០៣នាក់ រួមមាន៖
ទី១-ឈ្មោះ ជា ចិន្តា ភេទ ស្រីម អាយុ៥៤ឆ្នាំ
ទី២-ឈ្មោះ ឡុង ស្រីយ៉ា ភេទ ស្រីអាយុ១៦ឆ្នាំ ទាំងពីររស់នៅភូមិ០៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
ទី៣- ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ ភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតវត្ថុតាង បានទូរស័ព្ទដៃចំនួន០១គ្រឿង នាឡិកាដៃចំនួន០២គ្រឿង ជារបស់ជនរងគ្រោះ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៩ ម៉ោង៩និង៣០នាទីយប់ ត្រង់ចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យជាស្រ្តីចំនួន០២នាក់ បានធ្វើសកម្មភាពបបួលជនរងគ្រោះ ឈ្មោះសោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់ យីហោសោរយឹម) ផឹកស្រាបៀរ ABC ជជែកគ្នាលេង ដោយពេលឈ្មោះសោរ យឹម បាត់ការប្រុងប្រយ័ត្ន ក៏ត្រូវជនស័ង្សយយកថ្នាំងងុយដេកលាយ ជាមួយស្រាបៀររបស់ជនរងគ្រោះទើបបណ្ដាលឲ្យម្ចាស់ផ្ទះសំណាក់ ដេកដួលសន្លប់បាត់ស្មារតី ខណៈនោះជនស័ង្សយបានលួចប្រមូលយកទ្រព្យសម្បត្តិមួយចំនួនរួមមាន ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល ខ្សែកផ្លាកទីនចំនួន០១ខ្សែទម្ងន់០២តម្លឹង បន្តោងមាស់ទម្ងន់០៥ជី ទូរសព្ទ័ដៃម៉ាកអាយហ្វូនX ចំនួន០១គ្រឿង នាឡិកាដៃចំនួន០២គ្រឿង រួចគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាល សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់