ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! ឆ្លងចរន្តអគ្គិសនី បន្ទះសូទ្បា ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុង នៅកោះកុង

កោះកុង: ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នងខ្ទេចអស់ទាំងស្រុង កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល។

សម្ភារខូចខាតរួមមាន៖ ផ្ទះ ១ ខ្នង (ទំហំ ៥,៥ x ៣,៥ ម៉ែត្រ) ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងស្លឹកត្នោត) ម៉ូតូ១គ្រឿង និងសម្ភារ:មាសប្រាក់ មួយចំនួន ដែលជារបស់ឈ្មោះ ស៊ីវ ហ៊ីន ភេទប្រុស អាយុ ៣៣ ឆ្នាំ ។

មូលហេតុ ឆ្លងចរន្តអគ្គីសនី បន្ទះសូឡាសាកអាគុយ ៤០ អំពែរ៕

មតិយោបល់