តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា មន្ត្រីប៉ូលសិលម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងតែមានផ្ទៃពោះ ២២ សប្តាហ៍ ដោយចៃដន្យ។ ប៉ូលិសបានអះអាងថាជនជាប់ចោទដែលមានមុខងារជាមន្ត្រីប៉ូលិសបានរាកៃសម្លាប់ប្រពន្ធដែលមានផ្ទៃពោះនៅរសៀលថ្ងៃសុក្រខណៈដែល គាត់កំពុងតែលាងសម្អាតកាំភ្លើងរបស់ខ្លួន។ លោក Joseph Miller ដែលជាជនជាប់ចោទបានប្រាប់ប៉ូលិសថា គាត់មិនបាននឹកស្មានថាកាំភ្លើងផ្ទុះនៅត្រូវចំក្បាលប្រពន្ធរបស់ខ្លួនពេលដែលគាត់កំពុងតែដោះលាងនោះឡើយ។ ក្រោយមកប្រពន្ធរបស់គាត់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីពេទ្យក្នុងស្រុកមួយដែលស្ថិតនៅតំបន់កើតហេតុ តែគួរឲ្យសោយស្តាយលោកគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតម្តាយនឹងកូនទាំងពីរនេះបាន។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងប៉ូលិសបានធ្វើការស៊ីបអង្កេត ប៉ុន្តែជនល្មើសមិនត្រូវបានគេដាក់ពាក្យបណ្តឹងនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់