អាមេរិកៈ របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បាននិយាយថា កូរ៉េខាងជើង ទំនងជាមិនបានបោះបង់ចោល នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន ទាំងស្រុងនោះទេ បើទោះជារដ្ឋបាលលោក ត្រាំ មានក្តីសង្ឃឹមថា របបនេះ នឹងបោះបង់វាចោលក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
តាមរបាយការណ៍វាយតម្លៃការគំរាមកំហែង នៅទូទាំងពិភពលោក ក៏បាននិយាយផងដែរថា ប្រទេសអ៊ីរ៉ង់ មិនមានការផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែការគំរាមកំហែងតាមអ៊ីនធឺណិត ពីប្រទេសចិន និងរុស្ស៊ី បានកើនឡើងនូវក្ដីព្រួយបារម្ភ។
ដោយរបាយការណ៍នេះ បានឲ្យដឹងទៀតថា ប្រទេសទាំងពីរ អាចនឹងកំពុងព្យាយាម ធ្វើឱ្យមានឥទ្ធិពលលើការបោះឆ្នោតអាមេរិក នៅឆ្នាំ ២០២០ខាងមុខ។
ក្នុងនោះប្រភពដដែល បានបញ្ជាក់ថា «កូរ៉េខាងជើង ទំនងជាមិនបានបោះបង់ចោលនូវឃ្លាំងស្តុកអាវុធរបស់ខ្លួន និងសមត្ថភាពផលិតកម្មទេ ខណៈដែលខ្លួន កំពុងព្យាយាមចរចាស្ដីពីជំហានដកហូតអាវុធនុយក្លេអ៊ែរ ដើម្បីទទួលបានសម្បទាន សំខាន់ៗរបស់សហរដ្ឋអាមេរិក និងអន្ដរជាតិនោះ»៕
មតិយោបល់