ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចទំាងអស់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបផលិតផលក្លែងក្លាយ ខណៈប៉ុន្មានខែចុងក្រោយនេះ មានការព្រួយបារម្ភខ្លំាងពីផលិតផលក្លែងក្លាយដែលបាន និងកំពុងហូរចូមកពីក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការដាក់ទោសទៅលើជនប្រព្រឹត្តនៅមានកម្រិតស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់ AKP ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុង ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពសមាជិកគណៈ កម្មាធិការអន្តរក្រសួង ដើម្បីស្រាវជ្រាវស៊ើបអង្កេតប្រឆំាងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈនៅកម្ពុជា នៅសៀមរាប ម្សិលមិញនេះថា បច្ចុប្បន្នមានផលិតផលក្លែងក្លាយមួយចំនួនបានហូរពីក្រៅប្រទេស ដូចជា បញ្ហាទឹកស៊ុប កាហ្វេមានជាតិគីមី អាហារគ្មានគុណភាព និងឱសថក្លែងក្លាយ ហើយក៏មានផលិតផលក្លែងក្លាយផលិតឡើងនៅក្នុងប្រទេសផងដែរ ដូច្នេះហើយទើបលោករដ្ឋមន្ត្រីស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ និងបង្រ្កាប ខណៈដែលបច្ចុប្បន្ន ការដាក់ទោសនៅស្រាល ដែលជាហេតុធ្វើឲ្យពួកគេនៅតែបន្ដសកម្មភាព៕

មតិយោបល់