ព័ត៌មានជាតិ

សូមជួយ Share បន្ត! ដំណឹងសួររកបងប្អូនសាច់ញាតិរបស់សពជនរងគ្រោះបន្ទាន់

តាកែវ: យោងតាមផេកវិទ្យុគោកធ្លកតាកែវ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមប្រកាសស្វែងរកបងប្អូនសពជនរងគ្រោះ ដែលភិនភាគជនរងគ្រោះ សម្បុរខ្មៅស្រអែម, កម្ពស់ប្រហែល ១,៦០ម៉ែត្រ អាយុប្រហែល៥០ ឆ្នាំ។

សពជនរងគ្រោះ បានបញ្ជូនមកពីទីតាំងខាងលិចផ្សារត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ២០នាទី យប់មកកាន់មន្ទីរពេទ្យខេត្តតាកែវ ដោយរថយន្តសង្រ្គោះមណ្ឌលសុខភាពត្រាំកក់។

តាមការបញ្ជាក់ពីគ្រូពេទ្យមន្ទីរពេទ្យ ខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់មុនពេលបញ្ជូនមកដល់។ ប្រសិនបងប្អូនណា មានបាត់សាច់ញាតិ ដូចបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ដោយសពពេលនេះ បានដម្កល់នៅមន្ទីរពេទ្យ៕

មតិយោបល់