ព័ត៌មានជាតិ

សម្រាន្តជាមួយប្តីពេញមួយយប់ លុះព្រឹកឡើងទើបដឹងថាប្តីស្លាប់…

ព្រៃវែង: បុរសវ័យចំណាសម្នាក់ ចូលសម្រាន្តជាមួយគ្រួសារ លុះដល់ព្រឹកទ្បើងទើបគ្រួសារដឹងថាស្លាប់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងមិនដឹងពេលយប់ ត្រង់ចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិបន្លេច ឃុំពាមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ សឹប គឹមលី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង
បានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន ។

ចំណែកមូលហេតុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ ជនរងគ្រោះបានចូលដេកជាមួយប្រពន្ធនៅលើផ្ទះ លុះព្រឹកឡើងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី ប្រពន្ធបានភ្ញាក់ពីដំណេកមុនប្តីចុះមកដាំទឹករួចក៏បានឲ្យចៅស្រី ទៅហៅតាឲ្យក្រោកឡើងពីដំណេកតែចៅហៅមិនលឺឆ្លើយ រួចបានចុះមកប្រាប់យាយវិញថាខ្ញុំហៅតាតែគាត់មិនឆ្លើយទេ ភ្លាមនោះយាយបានឡើងទៅហៅម្តងដោយទៅអង្រួនជើងតែប្តីមិនក្រោកទើបដឹងថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ លុះដល់ម៉ោង៧និង៥០នាទី ទើបក្រុមគ្រួសារបានមករាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព បានសន្និដ្ឋានថាសាកសពឈ្មោះ សឹប គឹមលី ពិតជាស្លាប់ដោយសារខ្យល់(គ)ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

មតិយោបល់