ព័ត៌មានជាតិ

ស្លាប់៦នាក់ របួសធ្ងន់-ស្រាល១៤នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ ខែកក្កដា កើតឡើង១១លើក

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ( ប្រុស) រងរបួសធ្ងន់១០នាក់ ( ស្រី២នាក់ ) និងរបួសស្រាល៤នាក់ ( ស្រី១នាក់ )។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១២គ្រឿង រួមមាន ម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង២នាក់។

សូមបញ្ជាក់ថា របាយការណ៍នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១៧ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ )។

របាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៨លើក (ស្លាប់៥នាក់), កត្តាយានយន្ត ១លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ១លើក , និងមិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ (យប់៩នាក់)។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៣លើក ផ្លូវខេត្ត-ក្រុង ចំនួន៤លើក និងផ្លូវលំ ចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៤លើក រថយន្តធុនតូច២លើកយានផ្សេងៗ១លើក និងមនុស្សរត់ឆ្លងផ្លូវ ១លើក។

របាយការណ៍ដដែល បានបន្ដទៀតថា ខេត្ត/រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ៣លើក ស្លាប់៣នាក់ របួស៦នាក់ ខេត្តកំពង់ធំ១លើក ស្លាប់១នាក់ ខេត្តបាត់ដំបង ១លើក ស្លាប់១នាក់ និងខេត្តព្រះសីហនុ១លើក ស្លាប់១នាក់។

របាយការណ៍បានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៩០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៣៤គ្រឿង និងពិន័យសរុប ១៥៧៥គ្រឿង ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់