ព័ត៌មានជាតិ

លាន់សូរតែផាំង! ទៅមើល ព្រះអើយរន្ធត់ណាស់

កំពង់ធំ: កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី លើផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូ០២គ្រឿង។

ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ស្លាកលេខកំពង់ចាម 1J-5252 បើកបរដោយឈ្មោះ ម៉េត ឃួន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។
ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ យកកូនទៅមន្ទីរពេទ្យ អ្នកបើកបរ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ (បន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ)។

វត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហម ឈ្មោះ ម៉េត ឃួន បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូវេវ ពណ៌ ខ្មៅ គ្មានស្លាកលេខ ដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវផ្ទុយគ្នា។

ក្រោយកើតហេតុ សពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់