ព័ត៌មានជាតិ

ជនជាតិមួយក្រុម បើករថយន្តក្នុងស្ថានភាពស្រវឹង ទៅ​បុក​ចំ​បង្គោល​ប៉ាណូ​ស្លាក​យីហោ​ហាង​ជប៉ុន និងម៉ូតូបីគ្រឿង ផ្អើលទាំងយប់

​ភ្នំពេញ: កាលពី​វេលា​ម៉ោង​១២ ​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកុម្ភ:​ មានករណីចរាចរណ៍មួយ ដោយជនជាតិ​ចិន​​ក្រុម​ស្រវឹងស្រា បើករថយន្ត​លឿន​ ​ទៅ​បុក​ចំ​បង្គោល​ប៉ាណូ​ស្លាក​យីហោ​ហាង​ជប៉ុន បណ្តាល​ឲ្យ​ដួល​រលំ​រាប​ដល់​ដី ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​បី​គ្រឿង​ទៀត ដែល​ចត​មុខ​ហាង បណ្តាល​ឲ្យយ​រង​ការ​ខូចខាតនិងបែក​ខ្ទេច​កញ្ចក់​ទ្វា​ហាង សំណាងល្អ​មិនមានអ្នក​រង​របួស​នោះទេ។

ហេតុការណ៍​នេះ​ បាន​កើតឡើងនៅ​ជាប់​នឹង​គល់​ស្ពាន​ឥន្ទ​នូ​កោះ​ពេជ្រ ផ្លូវ​៣៣៨ ​កែង​នឹង​ផ្លូវ​សបិត​ចំណុច​ហាង (coffee & restaurant) ជនជាតិ​ជប៉ុន ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

រថយន្ត​បង្ក​ម៉ាក Fordtuner ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR- 0920 បើកបរ និង​រួម​ដំណើរ​ដោយ​ជនជាតិ​ចិន​មាន​គ្នា​៤​នាក់ ប្រុស​២​នាក់ និង​ស្រី​២​នាក់។

សមត្ថកិច្ច បានឲ្យដឹងថា មុន​កើតហេតុ គេឃើញ​រថយន្ត​ខាងលើ ធ្វើដំណើរពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ​មក​ដល់​កន្លែង​កើតហេតុ ​បម្រុង​បួង​ចង្កូត​បត់​ស្តាំ តែ​បួង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្ក​ស្លាក​យីហោ​ហាង​ជប៉ុន បណ្តាល​បាក់​ដួល​រលំ​រាប​ដល់​ដី ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ចត​ទុក​មុខ​ហាង​រួម​មាន​៖ ទី១ MSX ទី​២​ម៉ាក yamaha FINO និង​ទី​៣​ម៉ូតូ​ប្រើ​អា​គុយ បណ្តាល​ឲ្យ​ខូចខាត ហើយ​ខ្ទាត​ម៉ូតូ​ ទៅ​បុក​នឹង​កញ្ចក់​ទ្វារ​ហាង​បែក រង​ការ​ខូចខាត​បន្ថែម​ទៀត ។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​បានចុះធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ រួម​ទាំង​ម៉ូតូ​ទៅ​​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ឋា​ន​នគរបាល​ចរាច​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយពេលក្រោយ៕

មតិយោបល់