ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន! បើកបរដោយទទួលខុសត្រូវ កុំពិសាគ្រឿងស្រវឹង ហើយបើកបរ

កោះកុង: ​នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០៤ ខែ​កុម្ភ:​ ឆ្នាំ​២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជិះម៉ូតូដួលដោយខ្លួនឯង នៅចំណុចភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង លើផ្លូវក្រោមចំណោទវត្តអង្គរភ្នំខ្លុង។

ម៉ូតូម៉ាក Exciter ពណ៌ប្រផេះ គ្មានស្លាកលេខ គ្មានមួក គ្មានកញ្ចក់ បើកបរដោយឈ្មោះ ឈីវ ក្រិច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល។

អ្នកបើកបររងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលស្រុកជួយ​ សង្គ្រោះ បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រែអំបិល តាមរថយន្តពេទ្យ រីឯម៉ូតូប្រគល់ទៅឲ្យយបងប្អូនអ្នករងគ្រោះ។

មូលហេតុ៖ ផ្លូវកោងប្រើប្រាស់ល្បឿលឿន។

ដោយឡែកនៅវេលា​ម៉ោង​ ៣​ និង២០នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ០១លើកទៀត ស្ថិត​លើផ្លូវ៤៨ ចន្លោះ​បង្គោល​៣០-៣១ នៅក្នុងភូមឈូក​ ឃុំជីខលើ ស្រុកបុទុមសាគរ​ ខេត្តកោះកុង ។

ជនរងគ្រោះ​ឈ្មោះ​ ជា​ យុតផាត​ ភេទ​ប្រុស​ អាយុ​ ១៩ឆ្នាំ មុខ​របរ​កសិករ​ មានទីលំនៅ​ នៅភូមិ​អណ្តូង​ទឹក​ ឃុំអណ្តូងទឹក​ ស្រុកបុទុមសាគរ​ ខេត្តកោះកុង បានជិះម៉ូតូ​ម៉ាក​ ហុង​ដា C125 ពណ៌​ខ្មៅ​ ឆ្នាំ​២០១៩ គ្មានស្លាកលេខ គ្មាន​កញ្ចក់ ធ្វើដំណើរពី​លិច​ទៅកើតក្នុង​ល្បឿនលឿន និងស្ថានភាពស្រវឹងស្រា​ ពេល​មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រ ​បណ្តលឲ្យដួលរងរបួសស្រាល ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជីខលើ ជួយសង្គ្រោះ និងដឹកយកទៅផ្ទះជូនឪពុកម្តាយ ព្រមទាំងប្រគល់ម៉ូតូជូនពួកគាត់ផងដែរ៕

មតិយោបល់