ភ្នំពេញៈ នាវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសពីរនាក់ បើកបរលឿនខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវ៥២៨ កែងនឹងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិវៀតណាមម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ-6761 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ មានទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលនោះក៏មានរថយន្ត មួយគ្រឿងទៀតម៉ាក ម៉ាស័រដែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AS-6565 បើកដោយជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវ២៨៥ មានទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន រថយន្តទាំងពីរគ្រឿង ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តFord បណ្តាលឲ្យរងការខូចខាត ។ ចំណែករថយន្តម៉ាស័រដែស បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយខាងរថយន្តFord ព្រមចេញសំណងទៅខាងរថយន្តម៉ាស័រដែសដើម្បីបញ្ចប់រឿង ៕







មតិយោបល់