ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានអាមេរិក អំពីការជ្រៀតជ្រែកផ្នែកយោធា ក្នុងកិច្ចការរបស់វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡាៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗ បានបញ្ជាក់ពីការធ្វើអន្តរាគមន៍យោធារបស់អាមេរិក នៅវ៉េណេស៊ុយអេឡាថា ស្ថិតនៅក្នុងជម្រើសមួយ របស់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់លោក បានកើតឡើងចំពេល មានការសន្និដ្ឋានខាងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបង្ហើបថា ទាហាន ៥,០០០ នាក់ នឹងទៅកាន់ប្រទេសកូឡុំប៊ី ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ ស្តីពីការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងវេណេហ្ស៊ុយអេឡា។

ពាក់ព័ន្ធនឹងបញ្ហានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានថ្លែងថា ការជ្រៀតជ្រែកខាងយោធា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា នឹងជាសេណារីយ៉ូ ដ៏អាក្រក់បំផុត ដោយលោកបានព្រមានថា ការធ្វើអន្តរាគមន៍បែបនេះ នឹងជាផលវិបាកនៃមហន្តរាយ៕

មតិយោបល់