កណ្ដាលៈ កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប៉ុនប៉ុងលួចម៉ូតូ នៅចំណុចស្រែប្រាំងឈ្មោះរ៉េត នៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ វ៉ាន់ វៀត ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ០៣នាក់៖ ១.ឈ្មោះ ង្វៀង យុំាងថាំ ហៅង៉ោល ភេទប្រុស៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករបូមខ្សាច់ (ឃាត់ខ្លួន) រស់នៅភូមិ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ ឌិន យុំាងយូរ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងភ្លើង រស់នៅភូមិប្រាំខ្នងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៣.ឈ្មោះ ពៅ វណ្ណៈ ហៅសិត ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
– ម៉ូតូ០១គ្រឿងសេ១២៥ ពណ៌ខ្មៅ២០១៥ ពាក់ផ្លាកលេខកំពត 1E-5142(ក្លែងក្លាយ)។
– ទូរស័ព្ទ ដៃ០២គ្រឿង ០១គ្រឿងម៉ាកiPhone5 ពណ៌ស ទឹកមាសគ្មានស៊ីមនិង០១ គ្រឿងទៀតម៉ាកណូគា អិនចុចពិលពណ៌ខ្មៅ sim លេខ ០៩៦៩៥៤៨១៤៩ ។
– ច្រវ៉ាក់០២ខ្សែមានមេសោចំនួន០២
– កូនសោម៉ូតូ០១
– ដែកឆក់០២ដុំ
– នាឡិកាដៃដាច់ខ្សែ០១
– ដែកបន្ទះស្ដើងពណ៌ស០២បន្ទះ
– ថ្មដុសសំលៀង០២ដុំ
– កាបូបដាក់លុយ០១ និងប្រាក់១៦.៥០០រៀល
– ក្រដាសខាត់០១ សន្លឹក
– សៀវភៅស្នាក់នៅរបស់ឈ្មោះសន ធី ០១សន្លឹក(ហ្វូតូ)
– បង្កាន់ដៃទទួលពាក្យប្រកាស ទទួលស្គាល់ជនបរទេស០១ សន្លឹកឈ្មោះង្វៀង យុំាងថាំ
– មួកប៉ារេពណ៌ខ្មៅ០១
– សម្ភារកូនសោ សម្រាប់កាច់ក ម៉ូតូ ឡានមួយចំនួន ដូចជា តួណឺវីស កន្ដ្រៃ ដង្គៀប សោខ្សៀ សោមាត់ ចំពាម សោបុក និងលួសឆ្កឹះ។
– ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១៨កញ្ចប់ (០២
កញ្ចប់ធំ)។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ (០១៦) ពាក់ស្លាកលេខភ្នំពេញ1FR-5396 ចេញពីផ្ទះ ឌុបឈ្មោះ អ៊ឹម គន្ធា គោលដៅទៅវាស់ដីឈ្មោះ រ៉េត នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ដោយទុកម៉ូតូនៅកន្លែងកើតហេតុ រួចនាំគ្នាដើរវាស់ដី ស្របពេលនោះជនសង្ស័យ០៣នាក់ បានជិះម៉ូតូរបស់ខ្លួនមកដល់ ហើយបានឲ្យបក្ខពួកម្នាក់ ចុះទៅកន្លែងម៉ូតូរបស់ជនរងគ្រោះ ដោយមាន ជាប់នៅនឹងខ្លួន (វត្ថុតាងចាប់យកបានខាងលើ) សម្រាប់ធ្វើសកម្មភាព ប៉ុងប៉ងលួច ដោយជនសង្ស័យ០២នាក់ទៀត ជិះម៉ូតូហួសទៅចាំខាងមុខ ខណៈជនសង្ស័យម្នាក់ចុះពីម៉ូតូ ហើយបានធ្វើល្បិចដើរចុះឡើង ដើម្បីមើលផ្លូវ ដោយធ្វើជាឈរនោម។ ឃើញមិនស្រួល ជនរងគ្រោះក៏បានស្រែកសួរថា ហ្អែងចង់ធ្វើអីហ្នឹង ជនសង្ស័យឆ្លើយថា ឈរនោម ភ្លាមៗនោះបក្ខពួកជនសង្ស័យ២នាក់ទៀត ក៏បានជិះម៉ូតូបត់ត្រឡប់ក្រោយ មកឌុបបក្ខពួកម្នាក់ទៀត ដែលកំពុងធ្វើសកម្មភាពលួចម៉ូតូ ចេញទៅបានប្រហែលមួយគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ឃើញ មានការសង្ស័យ ក៏ស្ទាក់ផ្លូវឆែកឆេរបានរកឃើញវត្ថុតាងខាងលើ រួចរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ មកនាំខ្លួនជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងយកទៅសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖ ខ្លួនពិតជាមានបំណងប៉ុនប៉ងលួចម៉ូតូជនរងគ្រោះ ប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូ នៅឃុំសំបួរមាស០៣លើក មកហើយ ដោយលួចបានម៉ូតូសេ១២៥ ចំនួន០៣គ្រឿង និងលួចម៉ូតូម៉ាក់ធូដេ ០១គ្រឿង អាគុយ០២គ្រឿង
១៥០អំពែរ នៅចំណុចយឿលក់ត្រីផ្សាដើមពោធិ៍ សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ បន្ទាប់មកលួចម៉ូតូស្កុបពី០១គ្រឿង ពណ៌ស នៅហាងកាហ្វេយីហោ៩៩៩៩ នៅគល់ស្ពានព្រែកព្នៅខាងលិច និងលួចម៉ូតូ C១២៥(០៩) របស់អ្នករត់ម៉ូតូឌុបក្រោមស្ពានព្រែកព្នៅទៀតផង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់