ព័ត៌មានជាតិ

ជិះម៉ូតូទៅបុករថយន្តពីក្រោយរបួសធ្ងន់ស្រាល៣នាក់

កំពត: យុវតី៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់២នាក់និងស្រាលម្នាក់ត្រូវបានដឹកទៅមន្ទពេទ្យ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩​ចំណុចភូមិកន្តាញ់ ឃុំទូកមាសខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១K ២៦៥៨បើកបរម៉ូតូឈ្មោះ សឹម លក្ខណា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិអង្គមាលី ឃុំទូកមាសខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និង មានអ្នករួមដំណើរពីក្រោយចំនួន ០២ នាក់ទី១ឈ្មោះ អេង រចនា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកន្តាញ់ ឃុំទូកមាសខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតទី ២ឈ្មោះ អឹម ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រែកាន់ ឃុំទូកមាសខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
រថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទបែនធុនធំ ពាក់ស្លាកលេខ ភ្នំពេញ ៣A ១៧៨១បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានធ្វើការបត់ឆ្វេងក៍ត្រូវម៉ូតូបើកស្របទិសគ្នា បានបុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ០២ នាក់ និងរងរបួសស្រាលម្នាក់ភ្លាមៗនោះតៃកុងរថយន្តបានគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុវត្ថុតាងរួមមានរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពុងត្រាចរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់