ព័ត៌មានជាតិ

អ្នកវាយប្រហារគ្រាប់បែក ក្នុងរថភ្លើងម្នាក់នៅតៃវ៉ាន់ ត្រូវជាប់គុករយៈពេល ៣០ ឆ្នាំ

តៃវ៉ាន់: នៅថ្ងៃពុធនេះ បុរសតៃវ៉ាន់ម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៣០ ឆ្នាំ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងមួយ ដែលមានហ្វូងមនុស្សអ៊ូអរ ក្នុងទីក្រុងតៃប៉ិ បណ្ដាលឲ្យរងរបួសមនុស្ស ២៤ នាក់ កាលពីឆ្នាំមុន។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧។

ជនជាប់ចោទឈ្មោះ Lin Ying-chang អាយុ ៥៦ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន និងការធ្វើគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតកាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលតុលាការស្រុកតៃប៉ិ បាននិយាយថា ជាការប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ប្រកបដោយការបំផ្លិចបំផ្លាញ។

សេចក្តីថ្លែងការរបស់តុលាការ បាននិយាយថា «ជនជាប់ចោទ បានបំផ្ទុះគ្រឿងផ្ទុះនេះ ក្នុងគោលបំណងធ្វើអត្តឃាត ដើម្បីជាការសងសឹករបស់ខ្លួននៅលើសង្គម ដោយការសម្លាប់ប្រជាជនស្លូតត្រង់»។

លោក Lin បានប្រាប់តុលាការថា ខ្លួនពិតជាលំពិបាកណាស់ ក្នុងការស្វែងរកការងារមួយ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក ហើយគាត់ក៏ធ្លាប់បានបញ្ចប់ជីវិត នៅក្នុងរថយន្តរបស់គាត់ម្ដងរួចមកហើយ។ លើសពីរនេះទៅទៀត ខ្លួនគាត់បានក្លាយជាបុគ្គល ដែលក្រុមគ្រួសារមិនអើពើ ហើយសង្គមគួរតែមានការទទួលខុសត្រូវ ចំពោះគាត់»៕

មតិយោបល់