ជនប្រដាប់ដោយអាវុធបីនាក់ដែលត្រូវបានគេជឿជាក់ថាជាក្រុមផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលបានធ្វើការបាញ់ប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃខេត្តAl-Dhaleaរបស់ប្រទេសយ៉េមែនហើយបានសម្លាប់ទាហានយ៉ាងហោចណាស់2នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមប៉ូលីសនិងប្រជាជនក្នុងតំបន់ប្រាប់ដល់សារពត៍មានស៊ិនហួរកាលពីថ្ងៃអង្គារម្សិលមិញនេះ។
តាមរយះការផ្តល់ព័ត៌មានមួយចំនួនពីសំណាក់ប្រជាជនបានប្រាប់ថាក្រុមឧក្រិដ្ឋជនមានគ្នាបីនាក់មកជាមួយនឹងម៉ូតូពីរគ្រឿងបានគប់គ្រាប់បែកពីរគ្រាប់ចូលប៉ុស្តិត្រួតពិនិត្យ។បើយោងតាមសាក្សីដែលបានឃើញហេតុការណ៍បានបន្តប្រាប់ទៀតថាក្រោយបន្តិចកងកំលាំងទ័ពបានប្រមូលគ្នានៅតាមតំបន់មូលដ្ឋានទ័ព។
កាលពីអាទិត្យមុនលោកប្រធានាធិបតីយ៉េមែនAbd-Rabbu Mansour Hadiបានព្យាយាមធ្វើឲ្យមានការពិភាក្សារវាងក្រុមអបគមន៍ផ្តាច់ខ្លួនជាមួយនឹងរដ្ឋាភិបាលដែលក្នុងគោលបំនងដើម្បីបញ្ចប់ការធ្វើអបគមន៍ពីភាគខាងត្បូងនៃប្រទេសនេះហើយរៀបចំរដ្ឋធម្មនុញ្ញសាជាថ្មីនិងត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងរដ្ឋសភានាឆ្នាំ2014។
ប៉ុន្តែបើទោបីជាយ៉ាងណាក៏ដោយមេដឹកនាំនៃក្រុមផ្តាច់ខ្លួននេះនៅតែបដិសេធធ្វើពហិកាមិនព្រមចូលរួមក្នុងការពិភាក្សាឡើយហើយខ្លួននៅតែព្យាយាមទទូចឲ្យរដ្ឋាភិបាលត្រូវតែដកទ័ពពីតំបន់ភាគខាងត្បូងនោះដែលក្រុមខ្លួនមានទីតាំងនៅ៕
មតិយោបល់