កណ្តាលៈ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីខ្យល់គ (ដេកស្លាប់) នៅចំណុចមុខបុរីពិភពថ្មី១ ផ្លូវ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពជនរងគ្រោះ មិនស្គាល់អត្តញ្ញាណ ភេទប្រុស អាយុប្រហែល ៧០ឆ្នាំ ជាជនអានាថាមានសក់តិចៗ សម្បុរស្រអែម ពាក់អាវយឺតកបើកដៃខ្លី ពណ៌ ប្រផេះប្រឡាក់ដី ខោក្រណាត់ជើងខ្លី ពណ៌ទឹកដោះគោ មានស្នាមសាក់ក្រោម ក ដៃខាងស្តាំ កម្ពស់១.៦៥សម សម្ភារៈរបស់ជនរងគ្រោះមាន អង្ករ នំមី មុងភួយ ទឹកដោះគោ។
វត្ថុតាងចាប់យក៖ គ្មាន
តាមការបំភ្លឺរបស់សន្តិសុខយាមបុរីពិភពថ្មី បានឲ្យដឹងថា៖ គេឃើញជនរងគ្រោះ បានដើរចុះឡើងនៅមុខបុរី ពិភព២ថ្ងៃមកហើយ ដើរសុំបាយគេហូប នៅ
ជិតៗកន្លែងកើតហេតុ លុះនៅវេលម៉ោង១១ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឃើញជនរងគ្រោះ ដេកលើចិញ្ចើមផ្លូវ ក៏បានទៅមើលជនរងគ្រោះ ឃើញដេកមិនភ្ញាក់ទេ តែនៅបើកភ្នែក។ ក្រោយមកនៅវេលាម៉ោងកើតហេតុខាងលើ ទើបអ្នកជិតបានដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះធើ្វការពិនិត្យ ។
ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ ដែលពាក់ព័ន្ធ រួមទាំងគ្រូពេទ្យ សន្និដ្ឋានថា៖សពជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ ។
ដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ ដោយបានឯកភាពលោកព្រះរាជអាជ្ញារង ទិន សុចិត្រ្តា តំណាងអយ្យការ អមសាលា ដំបូងខេត្តកណ្តាល បានឯកភាពឲ្យបូជា។
ក្រោយពីបូជាហើយ វេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញសាច់ញាតិ ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ តាំង លាង ភេទប្រុស អាយុ៦៣ឆ្នាំ ស្រុកកំណើត ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
បញ្ជាក់៖ (ជនរងគ្រោះមានជំងឺប្រចាំកាយវង្វេង)៕
មតិយោបល់