ព័ត៌មានជាតិ

រថយន្តកែឆ្នៃបត់ឆ្លងផ្លូវ បុកម៉ូតូ ស្លាប់យុវជនម្នាក់

សៀមរាប: កាលពីវេលាម៉ោង ៧ និង ១០នាទីយប់ថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ត្រង់ចំណុចទល់មុខដេប៉ូសាំង ឈ្មោះស្រី ចម្រើន តាមបណ្តោយលើផ្លូវជាតិលេខ៦ ស្ថិតក្នុង​ភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

រថយន្តកែឆ្នៃ ពណ៌ទឹកសមុទ្យ អ្នកបើកមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បួងបត់ទៅលិចឆ្លងថ្នល់ បានបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៦ ពាក់ស្លាកលេខ សៀមរាប1W-3983 អ្នកបើកបរឈ្មោះ ខុន ភីរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ទិសដៅពីលិចទៅកើត)។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលឲ្យឈ្មោះខុន ភារិទ្ធ ជាអ្នកបើកបរម៉ូតូ ស្លាប់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ពិនិត្យវាស់វែង រួចប្រគល់សពឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងពាក់ព័ន្ធ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់