បន្ទាយមានជ័យ៖ មុខសញ្ញាចោរកម្មខាងលួចម៉ូតូកក្រើកខេត្តបន្ទាយមានជ័យមួយនាក់ត្រូវបានប៉ូលិសខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤រួមទាំងវត្ថុតាងម៉ូតូ២គ្រឿងនិងសំភារះជាច្រើនទៀត។
លោកវរៈសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង និងជានាយការិយាល័យកណ្តាល ព្រហ្មទ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា: ប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចម៉ូតូនេះធ្វើទ្បើងដោយប៉ូលិសពីស្រុកគឺស្រុកភ្នុំស្រុកនិងស្រុកព្រះនេត្រព្រះនាថ្ងៃទី១វិច្ចិកា២០១៤ក្នុងនោះបានម៉ូតូ២គ្រឿង។ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មួន ម៉ន អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក។
ជនសង្ស័យ ឈ្មោះ មួន ម៉ន. មិនបានសារភាពថាខ្លួនជាចោរទេ ចំពោះសមត្ថកិច្ចដោយិយាយថាបានទិញម៉ូតូ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ តែបិទតែមឆ្នាំ២០១៣ មួយគ្រឿង ពីបុរសម្នាក់ឈ្មោះ រី អាយុ អាយុ២៨ឆ្នាំ នៅខេត្តព្រះវិហារ ក្នុងតម្លៃថោកជាងធម្មតា គឺថ្លៃតែ ១៥.០០០ បាតប្រាក់ថៃ យកទៅទុកនៅក្បែរព្រៃរបោះស្ងាត់ ចន្លោះភូមិស្វាយខ្មៅ និងភូមិពន្លៃ ឃុំពន្លៃ កាលពីប្រមាណ ១៥ថ្ងៃមុន ហើយលាក់ទុកមិនហ៊ានចេញទេ ព្រោះខ្លាចគេសួរនាំ។
ជនសង្ស័យ បានបន្តថា: ម៉ូតូនោះ បានបែកសោ-ក និងសោ កែប។ គាត់បានរក្សាវាទុកក្នុងផ្ទះផ្ទាល់ដី រហូតដល់ថ្ងៃទី១ វិច្ឆិកា ក៏យកម៉ូតូនេះ អោយជាងធ្វើសោ នៅកន្លែងមួយ ក្នុងទីរួមស្រុកព្រះនេត្រព្រះ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។ ជនសង្ស័យ បានបដិសេធថា ខ្លួនមិនស្គាល់ឈ្មោះ រី ច្បាស់ទេ តែឮគេថា ជននេះ ជាមនុស្សលួចរបស់គេ។
ទោះបីជាជនសង្ស័យមិនសារភាពក៍ដោយលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងប៉ូលិសចម្រុះ ចុះស្រាវជ្រាវរឿងនេះ បានអះអាងថា: ជនសង្ស័យ ជាចោរលួចកាច់សោ-កម៉ូតូនិងមានបក្ខពួកផងដែរ។ ចំណែកឈ្មោះ រី គឺជាបក្ខពួកគេ ពុំមែនជាអ្នកយកម៉ូតូ មកលក់អោយ ដោយមិនស្គាល់គ្នានោះទេ៕
ព័ត៌មានជាតិ
មតិយោបល់