ព័ត៌មានជាតិ

ឆ្នៃផាវយកទៅបោកត្រី បែរជាផ្ទុះរបួសខ្លួនឯង!

រតនគិរី: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំង ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីផ្ទុះគ្រាប់ផាវ ដែលធ្វើការកែឆ្នៃ ដើម្បីយកទៅបោកត្រី ស្ថិតត្រង់ចំណុចភូមិអូរតាង ក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ រចំ លឹប ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិតេនងល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំង បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

មតិយោបល់