ភ្នំពេញៈ និស្សិតម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺពាធសសៃឈាមខួរក្បាល បានគាំងបេះដូងដួលផ្កាប់មុខ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០១៩ នៅចំណុច ផ្ទះ១៨៧ ផ្លូវ Aបុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិ ភ្លូផ្អែម សង្កាត់គោករការខណ្ឌព្រែកព្នៅ។
ជនរងគ្រោះឈ្មោះរស់ សីលា ភេទប្រុសអាយុ២៤ឆ្នាំ ជានិស្សិត ឆ្នាំទី៣តែក្រុមគ្រួសារ មិនដឹងថា រៀនសាលាណានោះទេ មានលំនៅស្នាក់នៅផ្ទះកើតហេតុនិងមានស្រុកកំណើត ភូមិ ជីផាតឃុំថ្មបាំង ស្រុកថ្មបាំង ខេត្តកោះកុង ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះត្រូវម្តាយទិញផ្ទះ ឱ្យស្នាក់នៅតែម្នាក់ឯង។ នៅមុនពេលកើតហេតុ បងស្រីបានទូរស័ព្ទ ចូលមិនលើក ក៏បានឱ្យបងប្អូនទៅមើល ស្រាប់តែប្រទះឃើញ ដួលស្លាប់ផ្កាប់មុខសុទ្ធតែឈាម នៅក្បែរកាំជណ្តើរ ហើយ ក៏បានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាននាំគ្នា ដោះកញ្ចក់គាស់ទ្វារចូល។
តាមក្រុមគ្រួសារ បានឱ្យដឹងថា កន្លងមកនិស្សិតរូបនេះ មានជំងឺពាធសសៃរឈាមខួរក្បាល តាំងពីទៅរៀននៅប្រទេសចិនមកម៉្លេះ។
តាមការត្រួតពិនិត្យ គ្រូពេទ្យ តុលាការ បានឱ្យដឹងថា និស្សិតរូបនេះស្លាប់ដោយសារតែគាំងបេះដូង ។នៅមុនពេលកើតហេតុ និស្សិតរូបនោះ អាចទំននងជាធ្វើដំណើរ ហើយជំងឺរើឡើងគាំងបេះដូង ក៏ដួលផ្កាប់មុខស្លាប់ នៅក្បែរកាំជណ្តើរតែម្តង ។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅស្រុកកំណើត យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់