ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររបស់រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានចុះចាត់វិធានការដកហូតសម្ភារៈ ដែលដាក់តាំងលក់លើចំណីផ្លូវសាធារណៈ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិសាស្ត្រសង្កាត់ដង្កោ។
ដោយក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកំណត់ចំណីផ្លូវ សម្រាប់ដាក់តាំងលក់សម្ភារៈ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម យ៉ាប សំយ៉ាក ចូលចំណីផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌដង្កោ សូមធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ទីតាំងអាជីវកម្ម ដែលបានចូលរួមសហការ ដើម្បីរំដោះចិញ្ចើមផ្លូវយើងឲ្យបានស្អាត៕


មតិយោបល់