ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ ធ្វើកិច្ចសហប្រតិបត្តិការលើការប្រឆាំងអំពើភេរវកម្ម

មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការណ៍ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីយ៉ាន់ម៉ា និងការិយាល័យអង្គការ សហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កំពុងសហការគ្នាប្រឆាំងនឹងអំពើភេរវកម្ម ជាមួយទីភ្នាក់ងារ UN ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ក្នុងការសាងសមត្ថភាព បង្ការ និងប្រឆាំងអំពើភេរវកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

កិច្ចប្រជុំរយៈពេលបីថ្ងៃ ដែលរៀបចំរួមគ្នាដោយកម្លាំងប៉ូលិសមីយ៉ាន់ម៉ា និង UNODC បានប្រព្រឹត្តទៅនៅទីក្រុង Nay Pyi Taw ចាត់តាំងពីថ្ងៃពុធ ពាក់ព័ន្ធទៅនឹងជំនាញបរទេស ដើម្បីដោះស្រាយឧប្បត្តិហេតុភេរវកម្ម ប្រតិបត្តិការរបស់ភេរវករ ក្នុងតំបន់អាស៊ី និងការប្រមូលព័ត៌មាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមអង្គការក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករ។

កិច្ចប្រជុំនេះ បានគ្របដណ្តប់លើកម្មវិធីសាងសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទាំងក្នុងស្រុកនិងអន្តរជាតិ៕

មតិយោបល់