ព័ត៌មានជាតិ

អ្នក​ទទួល​បញ្ចាំម្នាក់​ និង​ម៉ូតូ​២០​គ្រឿង​ ត្រូវបញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ

​​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ម៉ូតូ​ចំនួន​២០​គ្រឿង​ និង​បុរស​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត​។

​កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ​ខែកុម្ភ​:​ ឆ្នាំ​២០១៩ ​ក្រោយ​ពី​ទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ ឆេ​ង​ សុខ​ឃី​ ភេទ​ ស្រី​អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​អូរ​បី​ជាន់​ ឃុំ​អរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​ ដែល​បាន​ប្តឹង​ឈ្មោះ​កែវ​ សុភាព​ ហៅ​ញឹ​ប​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​លើក​មាន់​មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

ថា​កាលពី​ថ្ងៃ​៥​ខែ​កុ​ម្ភៈ ឆ្នាំ២០១៩ ​ឈ្មោះ​កែវ​ សុភាព​ ហៅ​ញឹ​ប​បាន​យក​ម៉ូតូ​កូនប្រុស​គាត់ ​ម៉ា​កនិច ព​ណ៌ស​ទៅ​ដាក់បញ្ចាំ​នៅ​រង្វង់​មូល​កាស៊ីណូ​បាន​លុយ​ចំនួន​១២០០០​បាត​ (​មួយ​ម៉ឺន​ពីរ​ពាន់​បាត​)​ បញ្ចាំ​បាន​រយៈ​ពេល​០៣​ថ្ងៃ​ គេ​ក៏​ទៅ​សុំ​លក់​ផ្តាច់​ ហើយ​អ្នក​ទទួល​ថែមលុយ​អោយ​៥០០០​បាត​ទៀត​ ។

​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​ ធិ​ន​ ស៊ិ​ន​ដេ​ត​ បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៥​ កុ​ម្ភៈ​ ២០១៩​ ជន​ឈ្មោះ​កែវ​ សុភាព​ ហៅ​ញឹ​ប​ទៅ​ប្រាប់​ម្ចាស់​ម៉ូតូ​ថា​ ម៉ូតូ​នោះ​បាន​លក់ដាច់​ហើយ​ ឈ្មោះ​កែវ​ សុភាព​ ហៅ​ញឹ​បក៏​ជូន​ម្ចាស់​ម៉ូតូ​ និង​សមត្ថកិច្ច​ទៅ​ផ្ទះ​ទទួល​បញ្ចាំ​ឈ្មោះ​សាន​ រ៉ា​នី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​មុខរបរ​បុគ្គលិក ​ទទួល​បញ្ចាំ​ ឋិត​ក្នុងភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​នៅ​ក្នុងផ្ទះ​ឃើញ​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​រួច​សួរនាំ​ឈ្មោះ ​សាន​ រ៉ា​នី​ ឆ្លើយ​ថា​ ជា​ម៉ូតូ​ដែល​គេ​ដាក់បញ្ចាំ​។​

សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​២០​គ្រឿង​ និង​ឃាត់​មនុស្ស​ចំនួន​២​នាក់​ ៖ ទី១.ឈ្មោះ​កែវ​ សុភាព​ ហៅ​ញឹ​ប​ ភេទ​ប្រុស​
​អាយុ​២០​ឆ្នាំ​ អ្នក​យក​ម៉ូតូ​គេ​ទៅ​បញ្ចាំ​ម្នាក់​ និងទី២.ឈ្មោះ ​សាន​ រ៉ា​នី​ ភេទ​ប្រុ​អាយុ​៣៥​ឆ្នាំ​ ជា​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​។​

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ក្រោយ​ពី​ឃាត់ខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​រួចរាល់​ នៅ​ថ្ងៃ​ទី​១៦/១៧​ខែ​ឆ្នាំ​ដដែល​ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្តន៍​ទោស​តាម​ផ្លូវច្បាប់​ ។​

​ចំណែក​ម៉ូតូ​២០​គ្រឿង​លោក​អធិការ​បញ្ជាក់​ថា​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភ​:​ ឆ្នាំ​២០១៩​នេះ​៕

មតិយោបល់