ព័ត៌មានជាតិ

ក្រោយពីទទួលពត៌មានពីបុគ្គលិកធនាគារស្ថាបនា កម្លាំងសមត្ថិកិច្ចចម្រុះមានទាំងCMACម្នាក់ៗ…

កំពង់ចាមៈ ហេតុការដែលគួឲ្យភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង៣និង២០នាទី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ​ដោយសមត្ថកិច្ចបាន ទទួលពត៌មានពីបុគ្គលិកធនាគារស្ថាបនា ថាមានជនមិនស្គាល់អត្តសញ្ញាណ យកវ៉ាលីពណ៌ខ្មៅចំនួន០១ បើកចំហរ យកផ្លុងចោលនៅក្នុងបន្ទប់ទូ អេ ធី អឹម ស្ថាបនា ខាងលិចដើមពោធិ៍ផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្រោយពីបានទទួលពត៌មានភ្លាមលោក ឯក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាអោយលោក អ៊ឹង ប៊ុន ដឹកនាំកម្លាំងជំនាញក្រុងកំពង់ចាមសហការ ជាមួយការិយាល័យគ្រប់គ្រងអាវុធ ជាតិផ្ទុះខេត្តកំពង់ចាម និងជំនាញចម្រុះពាក់ព័ន្ធ ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់CMAC ដើម្បីមកធ្វើការត្រួតពិនិត្យតាមជំនាញ ។
អង្គភាពកំចាត់មីនកម្ពុជាហៅកាត់CMAC ហើយបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ឃើញថាក្នុងវ៉ាលី និង បរិវេណជុំវិញទូរ អេធីអឹម ទីតាំងកន្លែងដាក់វ៉ាលីខាងលើ ពុំមានគ្រឿងបំផ្ទុះអ្វីឡើយ គឺគ្មានអ្វីសោះ ។
តាមការបំភ្លឺពីអ្នកនៅជិតបរិវេណនោះបានអោយដឹងថា អ្នកនៅក្នុងរូបភាពដែលជាប់ក្នុងវីដេអូដែលសមត្ថកិច្ចយើងបង្ហាញគាត់ គឺជាជនម្នាក់ដែលជាមនុស្សវិកលចរិក ហើយកន្លងមកជននោះ ជាញឹកញាប់ តែងតែ យកសំភារះខូចៗ ចានឆ្នាំងបាក់បែក ឌុយសាកទូរស័ព្ទខូចៗ និងសំលៀកបំពាក់ចាស់ៗ យកទៅទុកនៅក្នុងទូរអេធីអឹម ហត្ថាកសិករ ដែលមានទីតាំងជាប់គ្នាជាមួយ ទូរ អេ ធី អឹម ស្ថាបនាជាច្រើនដងផងដែរ ៕

 

មតិយោបល់