តាកែវៈ កាលពីវេលាម៉ោងប្រហែល ១១យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ ផឹកថ្នាំពុលសម្លាប់ខ្លួន
នៅក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តកែវ ។
ជនរងគ្រោះឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ កើតហេតុខាងលើ បានយកថ្នាំពុលម៉ាក Reasgant 5EC សម្លាប់ខ្លួន ក្នុងរោងម៉ាស៊ីនកិនស្រូវ ជាប់ផ្ទះរបស់ខ្លួន។
មូលហេតុ៖ ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត (ឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួន)ទើបសម្លាប់ខ្លួនតែម្តង។
ករណីនេះ សមត្ថកិច្ចជំនាញ បានសហជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់ ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យទៅលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល សម្លាប់ខ្លួនឯងប្រាកដមែន៕
មតិយោបល់